ថ្ងៃពុធ, 16 មិនា 2016
ស្តាប់​កម្មវិធី
ទស្សនា​កម្មវិធី
មើល​វីដេអូ​​ចុង​ក្រោយ
វ៉ាស៊ីនតោន​សប្តាហ៍​នេះ
វ៉ាស៊ីនតោន​ថ្ងៃ​នេះ
នាទី​ស្វែង​យល់
ទស្សនា​តាម YouTube
កម្មវិធី​រៀន​ភាសា​អង់គ្លេស

    កម្មវិធី​វិទ្យុ​និង​ទូរទស្សន៍​​ វីដេអូ

    • កម្មវិធី​វិទ្យុ
    • កម្មវិធី​ទូរទស្សន៍​និង​វីដេអូ

    ព័ត៌មានពេលព្រឹក

    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០​​នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូច​​ជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទ​​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ កាល​វិភាគ៖ ប្រចាំ​ថ្ងៃ ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៥:០០ ព្រឹក ម៉ោង​សកល៖ ២២:០០ រយៈពេល៖ ៣០​នាទី ស្តាប់​៖ សំឡេងជា​ MP3

    បន្ទាប់ 5:00 ព្រឹក - 5:30 ព្រឹក ថ្ងៃព្រហស្បតិ៍, 17 មិនា 2016

    ព័ត៌មានពេលរាត្រី

    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថា​ធិប្បាយ​ កម្ម​វិធី​តន្ត្រី ​កម្មវិធី​សំណួរ​និង​ចម្លើយ​ កម្ម​វិធី​ហៅ​ចូល​តាម​ទូរ​ស័ព្ទ ​និង បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ កាល​វិភាគ៖ ប្រចាំ​ថ្ងៃ ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៨:៣០ យប់ ម៉ោង​សកល៖ ១៣:០០ រយៈពេល៖ ៦០​នាទី ស្តាប់​៖ សំឡេង​ជា MP3

    បន្ទាប់ 8:30 ល្ងាច - 9:30 ល្ងាច ថ្ងៃពុធ, 16 មិនា 2016

    ហេឡូ​វីអូអេ

    «ហេឡូវីអូអេ» ជា​កម្ម​វិធី​​ដែល​​ប្រិយ​​មិត្ត​​វីអូអេ​មាន​​​ឱកាស​សាក​​សួរ​ភ្ញៀវ​​របស់​​​យើង​ដែល​​ជា​​អ្នក​​ជំនាញ​​ លើ​​ប្រធាន​​បទ​​ផ្សេងៗ​​ ដូច​​ជា​​ នយោ​​បាយ​​ សុខ​ភាព​​ និង​ ​សិទ្ធិ​​មនុស្ស​​ ជា​ដើម។​   ប្រិយមិត្ត​​​អាច​​ទូរស័ព្ទ​​ចូល​​រួម​ផ្ទាល់​​ក្នុង​​ការ​​ផ្សាយ​​របស់​​យើងខ្ញុំ។ ហេឡូ​​វីអូអេ​មាន​​ផ្សាយ​ពីរ​​ដង​​ក្នុង​​មួយ​​សប្តាហ៍​​គឺ​​ថ្ងៃ​​ច័ន្ទ ​និង​​ថ្ងៃ​​ព្រហស្បតិ៍​វេលា​ម៉ោង​៨:៥០​​យប់​  ហើយ​​មាន​​រយៈ​ពេល​​៣០​នាទី។   សូម​ប្រិយមិត្ត​ទូរស័ព្ទ​ផ្ទាល់​មក​លេខ​ (៨៥៥) ១២ ៥១ ៥១ ៩៤ នៅ​ទី​ក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។   ប្រិយមិត្ត​ក៏​អាច​ផ្ញើ​ជា​សំណួរ​និង​យោបល់​មក​តាម​សារ​អេឡិចត្រូនិក (អ៊ីម៉េល) មក​កាន់​អាស័យដ្ឋាន hellovoa@voanews.com ឬ​តាម​បណ្ដាយ​សង្គម Facebook។


    សំឡេង​ជំនាន់​ថ្មី

    «សំឡេង​ជំនាន់​ថ្មី» ឬ New Voices ជា​កម្មវិធី​ប្រចាំ​ខែ​​របស់​វីអូអេ ដែល​​ផ្តល់​វេទិកា​ដល់​យុវជន​ខ្មែរ​ជំនាន់​ថ្មី​បញ្ចេញ​ទស្សនៈ​ចំពោះ​បញ្ហា​នានា​ទាក់ទង​ការ​អភិវឌ្ឍ​ប្រទេស​​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ហេឡូវីអូអេ។ កាល​វិភាគ៖ ថ្ងៃ​ច័ន្ទ​នៃ​សប្តាហ៍​ទី​៣ រៀងរាល់​ខែ ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៨:៤៥ យប់ ម៉ោង​សកល៖ ១៣:១៥ រយៈពេល៖ ៣០​នាទី


    សំឡេង​យុវជន

    កម្មវិធី «សំឡេង​យុវជន»​ របស់​វីអូអេ ផ្តល់​វេទិកា​ដល់​យុវជន​កម្ពុជា​អាច​ចែក​រំលែក​ទស្សនៈ​​អំពី​ដំណោះស្រាយ​ចំពោះ​បញ្ហា​នានា​ដែល​ពួក​គេ​និង​សង្គម​ទាំង​មូល​ជួប​ប្រទះ។ កាល​វិភាគ៖ ថ្ងៃ​ច័ន្ទ​នៃ​សប្តាហ៍​ទី​២ រៀងរាល់​ខែ ម៉ោង​ផ្សាយ​នៅ​កម្ពុជា៖ ៨:៤៥ យប់ ម៉ោង​សកល៖ ១៣:១៥ រយៈពេល៖ ៣០​នាទី

    វីដេអូ​​ខ្មែរ

    វីដេអូ​ខ្មែរ ឬ Cambodian Spotlight ​ជា​កម្រង​សេចក្តី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​អំពី​ប្រទេស​កម្ពុជា។


    វ៉ាស៊ីនតោន​ថ្ងៃ​នេះ

    Washington Today ឬ «វ៉ាស៊ីនតោន​ថ្ងៃ​នេះ» ជា​កម្មវិធី​ព័ត៌មាន​រយៈពេល​៥​ថ្ងៃ​មាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ CTN។


    នាទី​ស្វែង​យល់

    «នាទី​ស្វែង​យល់» ជា​កម្មវិធី​​​ព័ត៌មាន​អត្ថាធិប្បាយ​​អំពី​វប្បធម៌​ វិទ្យាសាស្ត្រ សង្គម នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ទូទាំង​ពិភពលោក ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក.)។


    សំឡេង​ឌីជីថល

    នេះ​ជា​កម្មវិធី​ប្រចាំ​ខែ​ទាក់ទង​នឹង​បច្ចេកវិជ្ជា​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ពិភពលោក។


    អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

    ហាត់​ស្តាប់​​និង​និយាយ​​ភាសា​អង់គ្លេស​​តាម​រយៈ​​​ការទស្សនា​កម្មវិធី​​រៀន​គ្រាមភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ សូម​រង់ចាំ​ទស្សនា​​កម្មវិធី​នេះ​នៅ​រៀងរាល់​ថ្ងៃសុក្រ​តាម​គេហទំព័រ Facebook និង YouTube របស់​វីអូអេ។

    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    យុវជន​គង់ រ៉ៃយ៉ា​ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែi
    ▶ || 0:00:00
    ... ⇱  
    • 270p / 8.0MB
    • 360p / 14.0MB
    • 720p / 27.0MB
     
     
    X
    15 មិនា 2016
    មន្ត្រី​សិទ្ធិមនុស្ស​ និង​សាច់​ញាតិ​របស់​យុវជន​ដែល​ត្រូវ​ចោទ​ប្រកាន់​ពីបទ​អំពាវនាវ​ឲ្យមាន​បដិវត្តន៍​ពណ៌​ប្រឆាំង​​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ និយាយ​ថា ​សាលក្រម​កាត់​ទោស​យុវជន​គង់ រ៉ៃយ៉ាឲ្យ​ជាប់​ពន្ធនាការ​១ឆ្នាំ៦​ខែ​គឺ​ជា​ការ​សម្រេច​ទោស​ដោយ​អយុត្តិធម៌។​ លោក​ពិន ស៊ីសុវណ្ណ នៃ VOA ​រាយ​ការណ៍​ពី​រាជធានីភ្នំពេញ៕

    យុវជន​គង់ រ៉ៃយ៉ា​ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ

    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    សភាជាតិ​ធ្វើ​សិក្ខាសាលា​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​សហជីពi
    ▶ || 0:00:00
    ... ⇱  
    • 266p / 13.0MB
    • 356p / 19.0MB
    • 486p / 32.0MB
     
     
    X
    ពិន ស៊ីសុវណ្ណ
    10 មិនា 2016
    សិក្ខា​សាលា​រយៈ​ពេល​ជិត​៤​ម៉ោង​របស់​គណៈ​កម្មការ​រដ្ឋសភា​នៃគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​មាន​ការ​ផ្តល់​មតិ​ជា​ច្រើន​ខុសៗ​គ្នាពីតំណាង​សហជីព​ និយោជក​ និង​អង្គការ​ពាក់​ព័ន្ធ។ លោក​ពិន ស៊ីសុវណ្ណ​​រាយការណ៍​ពីរាជធានី​ភ្នំពេញ​

    សភាជាតិ​ធ្វើ​សិក្ខាសាលា​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​សហជីព

    អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    Let the Cat out of the Bag ទម្លាយ​ការសម្ងាត់​ដោយ​អចេតនាi
    ▶ || 0:00:00
    ... ⇱  
    • 268p / 9.0MB
    • 358p / 12.0MB
    • 480p / 19.0MB
     
     
    X
    11 មិនា 2016
    ឃ្លា let the cat out of the bag មាន​ន័យ​ថា ការនិយាយ​ការណ៍​សម្ងាត់ ឬ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ឲ្យ​គេ​ដឹង​​ដោយ​អចេតនា។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕

    Let the Cat out of the Bag ទម្លាយ​ការសម្ងាត់​ដោយ​អចេតនា

    ផ្សេង​ទៀត»
    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    បញ្ហា​ពស់​ថ្លាន់​នៅ​ក្នុង​ទីក្រុង​បាងកកi
    ▶ || 0:00:00
    ... ⇱  
    • 268p / 8.0MB
    • 358p / 15.0MB
    • 480p / 27.0MB
     
     
    X
    10 មិនា 2016
    រាជធានី​របស់​ប្រទេស​ថៃ​គឺ​ពោរពេញ​ទៅ​ដោយ​សត្វ​ពស់។ ប៉ុន្តែ​ពួកគេ ជា​ធម្មតា​មិន​មាន​ការ​ផ្សាយ​ជា​ព័ត៌មាន​អ្វី​នោះ​ទេ​ លុះត្រា​តែ​មាន​អ្វី​ដែល​គួរ​ឲ្យ​ទាក់​ទាញ​កើត​មាន​ឡើង​ ដូច​ជា​ នៅ​ពេល​ដែល​មាន​ពស់​ថ្លាន់​មួយ​ត្រូវ​បាន​ថត​ក្នុង​​វីដេអូ ពេល​កំពុង​លេប​សត្វ​ឆ្កែ​ ឬ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​បន្ទប់​ទឹក​ ហើយ​បាន​ព្យាយាម​ទាញ​ស្ត្រី​ម្នាក់​ចូល​បង្គន់។ លោក Steve Herman អ្នកឆ្លើយឆ្លង​ព័ត៌មាន VOA រាយការណ៍​ពី​ទីក្រុង​ បាងកក អំពី​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​របស់​អ្នក​ពន្លត់​អគ្គីភ័យ​មួយ​រូប​ដែល តាំងចិត្ត​ដេញ​សត្វពស់​ចេញ​ពី​ទីក្រុង។ នាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕

    បញ្ហា​ពស់​ថ្លាន់​នៅ​ក្នុង​ទីក្រុង​បាងកក

    វីដេអូ​ផ្សេង​ទៀត