This version of the page http://khmer.voanews.com/a/3664817.html (0.0.0.0) stored by archive.org.ua. It represents a snapshot of the page as of 2017-01-17. The original page over time could change.
Hello VOA៖ អ្នក​វិភាគ​ថា អំពើ​ពុករលួយ​និង​ភាព​មិនប្រក្រតី​នៃ​ពន្ធគយ​ជា​ឧបសគ្គ​ដល់​កម្ពុជា​ក្នុង​អាស៊ាន \

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

  • រំលង​និង​ចូល​ទៅ​​ទំព័រ​ព័ត៌មាន​​តែ​ម្តង
  • រំលង​និង​ចូល​ទៅ​ទំព័រ​រចនាសម្ព័ន្ធ​
  • រំលង​និង​ចូល​ទៅ​កាន់​ទំព័រ​ស្វែង​រក
  • Khmer English
ភាសា

Hello VOA

Hello VOA៖ អ្នក​វិភាគ​ថា អំពើ​ពុករលួយ​និង​ភាព​មិនប្រក្រតី​នៃ​ពន្ធគយ​ជា​ឧបសគ្គ​ដល់​កម្ពុជា​ក្នុង​អាស៊ាន

  • ម៉ែន គឹមសេង

  • ចែក​រំលែក​តាម Facebook
  • ចែក​រំលែក​តាម Twitter
  • ចែក​រំលែក​តាម Google+
  • ផ្ញើ​តាម​អ៊ីមែល​ទៅ​មិត្តភក្តិ

មួយឆ្នាំ​កន្លងមក​នៃ​ការ​អនុវត្ត​កម្មវិធី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​បាន​ខិតខំ​ជំរុញ​កំណែទម្រង់​ជាច្រើន​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច​ថ្មី​នេះ​ក្នុងនោះ​មាន​ដូច​ជា ការ​ជំរុញ​កំណែទម្រង់​ខាង​ផ្នែក​ច្រក​ព្រំដែន​និង​គយ​និង​ច្រកចេញ​ចូល​តែមួយ​ជាដើម។ នេះបើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ។​ លោក​ឈាង ​វណ្ណារិទ្ធិ នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​បាន​បញ្ជាក់​​​ក្នុង​កម្មវិធី​ហេឡូវីអូអេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ទទួល​ស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បាន​បន្ថែម​ថា​ របាំង​មិនមែន​ពន្ធគយ​នៅតែ​មាន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា ក្នុង​ករណី​ប្រទេស​កម្ពុជា​មាន​ករណី​អំពើ​ពុករលួយ និង​ភាព​មិនប្រក្រតី​នៃ​ពន្ធគយ ជាពិសេស​នៅ​តាម​ច្រក​ព្រំដែន​ផ្សេងៗ​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​នាំចេញ​និង​នាំ​ចូល។ លោក​បន្ត​ថា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​ដាច់ខាត​ត្រូវ​តែ​ធ្វើការ​កែទម្រង់​ផ្នែក​អភិបាលកិច្ច។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ចាប់​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៦ ដែល​ទើបតែ​កន្លង​ផុត​ទៅនេះ ហើយ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥​មុននឹង​ក្លាយ​ជា​សហគមន៍​អាស៊ាន​មួយ។ បច្ចុប្បន្ន​នេះ អាស៊ាន​បាន​ក្លាយជា​មហាសេដ្ឋកិច្ច​ទីបី​នៅ​អាស៊ី និង​ទី៧​នៅ​លើ​ពិភពលោក។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៥ មករា ២០១៧)

អត្ថបទ​ទាក់ទង

  • អាស៊ី​អាគ្នេយ៍

    អ្នកវិភាគ៖ សមាជិក​អ្នកមាន​ក្នុង​អាស៊ាន​នៅតែ​បង្ក​ឧបសគ្គ​ដល់​សមាជិក​ក្រីក្រ

កម្មវិធី​នីមួយៗ

  • មករា 17, 2017

    Hello VOA៖ ស្ថាប័ន​រដ្ឋ​និង​ក្រុមហ៊ុន​ធំៗ​ត្រូវ​ជួយ​ជំរុញ​សមត្ថភាព​ខាង​បច្ចេកវិទ្យា​របស់​យុវជន​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត

  • មករា 12, 2017

    Hello VOA សុខភាព៖ ថ្នាំ​ព្យាបាល​ថ្លើម​ប្រភេទ​សេ (C) ​មាន​ប្រសិទ្ធិភាព​ខ្លាំង​ តែ​តម្លៃ​ថ្លៃ​នៅ​ស.រ.អ

  • មករា 10, 2017

    Hello VOA៖ អ្នក​រិះគន់​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ការគ្រប់គ្រង​ជំនួយ​និង​កម្ចី​បរទេស​ឲ្យ​បាន​ល្អ​ជាង​មុន

  • មករា 06, 2017

    Hello VOA៖ អ្នក​វិភាគ​ថា អំពើ​ពុករលួយ​និង​ភាព​មិនប្រក្រតី​នៃ​ពន្ធគយ​ជា​ឧបសគ្គ​ដល់​កម្ពុជា​ក្នុង​អាស៊ាន

  • មករា 03, 2017

    Hello VOA៖ អ្នកវិភាគ​ថា ឆ្នាំ​២០១៧​នឹង​មាន​ការកើនឡើង​ប្រជាប្រិយភាព​ស្ថាប័ន​ព្រះមហាក្សត្រ

  • ធ្នូ 30, 2016

    Hello VOA៖ ឆ្នាំ​២០១៦​បិទ​បញ្ចប់​ដោយ​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្លាក់ចុះ​កាន់តែ​ខ្លាំង

មើល​វីដេអូ​ទាំង​អស់

មើល​កម្មវិធី​ទូរទស្សន៍ ចុចស្តាប់កម្មវិធីវិទ្យុ

អ្នក​ប្រហែល​ចូលចិត្ត​ព័ត៌មាន​ទាំង​នេះ​

  • សិទ្ធិ​មនុស្ស

    សាច់ញាតិ​ជន​រង​គ្រោះ​ការបាញ់​សម្លាប់​អំពាវនាវ​ឲ្យ​មាន​ការ​​ទាមទារ​រក​យុត្តិធម៌​រួមគ្នា

  • សុខភាព

    មន្ត្រី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ មាន​ថ្នាំញៀន​ក្នុង​ពន្ធនាគារ

  • នយោបាយ

    លោក​ហ៊ុន សែន​សុំទោស​ដែល​ជំនួប​វវាង​លោក​និង​អ្នកកាសែត​មាន​ការកំណត់

Back to top
XS
SM
MD
LG